រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចៅអធិការ​វវត្តមួយអង្គសង្សយ័ស្រវឹងស្រា ​បើក​រថយន្តឆ្លាម ដឹកសង្ឃមួយអង្គ នឹងនារីម្នាក់ ជ្រុលទៅបុករថយន្តឡិច​​ស៊ី​ស ​RX.300 រងការខូចខាតយ៉ាងដំណំ...

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ព្រះ​សង្ឃ​​មួយអង្គ​បាន​បើករថយន្ត​​កាមរី​ឆ្លាម ​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​​ម៉ាកឡិច​​ស៊ី​ស ​RX.300​ បណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាង តែ​មិនបណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់រងគ្រោះថ្នាក់​ទេ ហើយ​ព្រះសង្ឃ​មួយអង្គនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​និមន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត​​ដើម្បីធ្វើការ​សាកសួរ​តាមនីតិវិធី​។

 

 ​ហេតុការណ៍​ខាងលើនេះ បានកើតឡើងកាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២​ នៅចំណុច​​មុខ​សណ្ឋាគារ​រុងរឿង​ ស្ថិត​​ក្នុង​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

 

 តាម​ប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​​បានឱ្យ​ដឹងថា​ ​មុនពេលកើតហេតុ រថយន្ត​ម៉ាកឡិច​​ស៊ី​ស​ RX.300​​ពាក់​ផ្លា​ក់​លេខ ​ភ្នំពេញ​ 2J-8522 ​បាន​បើកបរ​តាម​បណ្តោយ​ជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ហើយ​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម​ ​ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 2L-0874 ​បាន​បើកបរ​​ក្នុង​​ទិស​ដៅ​បញ្ច្រាសទិ​ស​គ្នា​ ពី​កើតមក​លិច ​ក្នុង​ល្បឿន​លឿន​ បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ ជ្រុល​​ទៅ​បុ.ក​រថយន្ត​ឡិច​​ស៊ី​ស​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​ បណ្តាលឱ្យ​​រង​ការ​ខូចខាត​ទាំង​សងខាង​ តែមិនបណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់រ​ង​របួស​ទេ ។ 

 

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម​ៗ គេ​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ ​និង​វាស់វែង ​ឃើញ​អ្នកបើកបរ​រថយន្ត​ម៉ាកកាមរី​ឆ្លាម​ដែល​ចេញពី​រថយន្ត​ឃើញ​ព្រះ​សង្ឃ​២​អង្គ​គង់​ខាង​មុខ​ ក្នុង​នោះព្រះសង្ឃ​​១​អង្គ​គង់​នៅ​ខាងឆ្វេង​ជា​អ្នក​​​បើករថយន្ត​ និង​ស្ត្រី​ម្នាក់​អង្គុយ​ខាងក្រោយ ​។

 

 បន្ទាប់មក​​កម្លាំង​សមត្ថកិច្ច​បាន​និមន្ត​ព្រះ​សង្ឃ​២​អង្គ​ និង​ស្ត្រី​ម្នាក់​ឡើង​រថយន្ត​ប៉ូ​លី​ស​ទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​​ចំណែក​​រថយន្ត​​ទាំង​​​២​គ្រឿង​ត្រូវ​បាន​​ស្ទូច​​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​។

 

 តាមប្រភព​​ព័ត៌មាន​ពី​សមត្ត​កិច្ច​បានឱ្យ​ដឹង​​ថា​ ​ក្រោយ​និមន្ត​ព្រះ​​សង្ឃ​២​អង្គ​ និង​ស្ត្រី​ម្នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត ហើយនៅពេល​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​ក្នុង​ចំណោមព្រះ​សង្ឃ​២​អង្គ​ មានព្រះសង្ឃ​​១​អង្គ​មាន​ជាតិ​អាល់​កុល​ហើយ​ជា​អ្នកបើកបរ​ទៀត​ និង​​ជា​ចៅអធិការ​វត្ត​ប៉ោយ​អង្គរ ​ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ និង​ស្ត្រី​ម្នាក់​មក​ជាមួយ​ គឺ​ជា​ម្តាយ​របស់​ព្រះ​អង្គ​​ ។

 

 ​ តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង​ ព្រះ​​សង្ឃ​ទាំង​២​អង្គ​បាន​និមន្ត​មក​ពី​វត្ត​ប៉ោយ​អង្គរ​ ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ​ ​នាំ​ម្តា​យមក​លេង​វត្ត​ស្វាយ​ចាស់ ដោយ​បើក​រថយន្ត​​ចេញ​មក​ក្រៅ​ចូល​ហាង​ក្បែរផ្លូវ ​រហូត​ដល់​​ព្រលប់​ ​ទើប​ដឹក​​​ម្តាយ​​ត្រឡប់​ទៅ​ផ្ទះនៅ​​ស្រុក​ម៉ា​ឡៃ​វិញ លុះ​​ពេល​បើកបរ​ចេញ​មកក៏​​បុក​ជាមួយ​រថយន្ត​ឡិច​ឡិច​​ស៊ី​ស​ បណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាងតែម្តង ៕ 

 





 

Previous Post Next Post