រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកក្រុមការងារជំនាញ អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងទាំងបី ចុះពិនិត្យស្ថានភាពទឹកព្រែកស្ទឹងជ្រៅ និងចុះសួរសុខទុកប្រជាពលរដ្ឋទាំង ១៧៣ គ្រួសារ...

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកក្រុមការងារជំនាញ អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងទាំងបី ចុះពិនិត្យស្ថានភាពទឹកព្រែកស្ទឹងជ្រៅ និងចុះសួរសុខទុកប្រជាពលរដ្ឋទាំង ១៧៣ គ្រួសារ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

 ឯកឧត្ដមអភិបាលរងខេត្តកណ្ដាល បានអោយដឹងថារដ្ឋបាលខេត្ត បានត្រៀមលក្ខណ:ក្នុងការបញ្ជៀសទឹកជំនន់ ដោយរកវិធីកាយស្ដារព្រែកនេះធ្វើយ៉ាងណាមិនអោយប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលតដ្ឋដែលរស់នៅតាមដងស្ទឹងនិងបានត្រៀមលក្ខណ:ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ។

 

 ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះអោយមានការប្រុងប្រយ័ត្ន និងទុកដាក់កូនចៅ និងទ្រព្យសម្បត្តិ អោយផុតពីកន្លែងដែលមានទឹកហូរខ្លាំង។

 







 

Previous Post Next Post