រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

-នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន០​៣​នាក់អនុវត្តតាមច្បាប់៖...

-កាលពីថ្ងៃ អង្គារ១៤រោជខែជេស្ឋឆ្នាំខាលសត្វាស័កព.ស.២៥៦៦ត្រូវនិង ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០​២២វេលាម៉ោ​ង ២២និង៣០នាទីនិងបន្តដល់ថ្ងៃទី​២៩​ ខែ​ មិថុនាឆ្នាំ២០២២នេះនៅចំណុវក្រុមទី ០៤​ ភូមិកោងកាង​ ឃុំបន្សាយត្រែង​ ស្រុកថ្មគោល ខេត្តបា​ត់ដំបង អនុវត្តតាមយោប​ល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារ​ប្រឆាំងគ្រឿង​ញៀន​ និងដោយបានការសម្របសម្រួលលេី​នីតិ​វិធីពីឯកឧត្តម​កែវ​សុជាតិ​ព្រះ​រាជអាជ្ញានៃអយ្យកា​រ​អមសាលាដំបូងខេត្ត​បាត់ដំ​បងផងនោះ លោកវរ​សេ​នីយ៍​ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុក​ថ្មគោល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀនរួមជាមួយកម្លាំ​ង​ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ បន្សាយត្រែងនៃអធិការដ្ឋាននគរ​បា​ល ស្រុកថ្មគោល ចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់ នូវសារធាតុ​ញៀន០១ករណីក្នុងបទ​ល្មើសជាក់​ស្តែង ក្នុងនោះបានឃាត់ខ្លួនជនស​ង្ស័យ​ចំនួន០៣នាក់គឺ៖

 ១-ឈ្មោះ ឆៃ ឆេនភេទប្រុស​អាយុ​២៨ឆ្នាំភូមិ កោងកាងឃុំបន្សាយត្រែង​ ស្រុក​ថ្ម​គោល ខេត្តបាត់ដំបង។ 

 

២-ឈ្មោះអឿន ពៅភេទប្រុសអាយុ ៣៥ឆ្នាំរស់​នៅភូមិបន្សាយត្រែងឃុំបន្សាយត្រែងស្រុកថ្មគោ​លខេត្តបាត់ ដំបង​ ជាប្តី​ ។

 

 ៣-ឈ្មោះសៀង ថាវីភេទស្រីអាយុ​៣៦ឆ្នាំត្រូវជាប្រពន្ធរស់នៅជាមួយ​គ្នា។ 

 

-*វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅ ក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកព​ណ៌សថ្លាចំនួន០៧ថង់តូចទម្ងន់ ៣,៧៧​ក្រាម(​ទាំងសំ​បក) សង្ស័យមានសារធាតុញៀន ។ 

 

-ដែកកេះចំនួន០២ -បំពង់សំរាប់ជក់គ្រឿងញៀនចំនួន០១ -ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀចំនួន០១ -ការបូបពណ៌ខៀវចំនួន០១ -ទូរស័ព្ទដៃចំនួន០១ចាស់ -សំភារៈសំរាប់ច្រកគ្រឿងញៀនមួយចំនួន -ដបសំរាប់ជក់គ្រឿងញៀនចំនួន០១ ករណីនេះនគរបាលស្រុកកំពុងរៀបចំកសាងសំ​ណុំរឿ​ងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធី​ ​ច្បាប់៕(រូបភាពនគរបាលស្រុកថ្មគោល)

 



 

Previous Post Next Post