រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់វិញាបនបត្រសម្គាល់ម្ចាស់ អចនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥៨៥ប័ណ្ណ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង===

ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២២ ថ្លែងក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ ថ្លែងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃ សម្រាប់យកទៅ ដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

 

 ឯកឧត្តមបន្ថែមទៀតថា ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិ ត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវ ដោយរដ្ឋ មិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ ។ 

 

ការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ពីជីវភាពប្រជាពលរដ្ឋទូទៅស្មើៗគ្នា ក្នុងនោះសម្តេចតេជោបានកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋក្នុងតំបន់២មកជាតំបន់១ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តចំនួន៥ក្រុងស្រុក សរុបជាង១ម៉ឺនហិកតារួចមកហើយ។

 

 ស្របជាមួយគ្នានេះផងដែរ សម្តេចបាននិងកំពុងគិតគូរពីការប្រើប្រាស់ដីនៅក្នុងតំបន់ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅក្នុងតំបន់២ គ្រោងកាត់ចូលតំបន់១បន្ថែមទៀត។

 

 ប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឱ្យពួកគាត់មានសិទ្ធិ ពេញលេញក្នុងការរស់នៅ និងអាស្រ័យផលជាពិសេសអាចផ្ដល់អំណោយឱ្យកូន ឬអាចលក់ដូរបាន៕






 

Previous Post Next Post