រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម លី វ៉ាន់ហុង អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ភូមិអង្គរជ័យលើ ខេត្តកំពង់ចាម

 

កំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានជំរុញឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឲ្យបន្តខិតខំអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីឈានទៅរកជ័យជម្នះ បន្តបន្ទាប់ថែមនៅពេលខាងមុខ។






 នៅក្នុងពិធីនេះ ឯកឧត្តម លី វ៉ាន់ហុង ក៏បានបង្ហាញពីភាពជោគជ័យរបស់ប្រទសជាតិ ដែលរាជរដ្ឋាភិបាលសម្រេចបានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ក្នុងប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ 

 

ឯកឧត្តមបានបញ្ជាក់ថា «ប្រទេសកម្ពុជាជាប់ចំណាត់ថា្នក់លេខ២ នៅលើពិភពលោកសម្រាប់ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ ដល់ប្រជាជននៅក្នុងប្រទេស»។

 

 ការលើកឡើងបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម និងកែសម្រួលក្រុមការងារគណបក្សចុះជួយភូមិអង្គលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សភូមិ ឃុំ ស្រុក គ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានផងដែរ។

 

 ឯកឧត្តម លី វ៉ាន់ហុង បានប្រគល់សេចក្តីតែងតាំងសម្រេចថ្មីជូនឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធានក្រុមការងារ និងអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះ ជួយភូមិអង្គជយ័លើ ស្រុកកោះសូទិន ខេត្តកំពុងចាម ដើម្បីដឹកនាំចលនាការងារជួយប្រជាជនក្នុងភូមិ ឲ្យពួកគាត់កាន់តែយល់ច្បាស់ពីគោលនយោបាយរបស់គណបក្សប្រជាជន ដែលស្ថាបនិកសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ 

 

ចំណែកឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ័ ក្រោយពីទទួលបានសេចក្តីតែងតាំងជាប្រធានក្រុមការងារ បានមានមតិសំណេះសំណាល និងជម្រាបជូនប្រជាពលរដ្ឋក្នុងភូមិជាង២៥០នាក់ អំពីផែនការនានារបស់ក្រុមការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋាន ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិ។ 

 

ឯកឧត្តម ម៉េង សុភ័ណ្ឌ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ និងតម្រូវការចាំបាច់ របស់ប្រជាជនភូមិអង្គរជ័យលើ មានដូចជា តម្លាភាពការក្នុងការទទួលបានសេវាសាធារណៈ បញ្ហាពាក់ព័ន្ធផ្លូវច្បាប់ យុត្តិធម៌សង្គម ភូមិមានសុវត្ថិភាព ការអប់រំ ពង្រឹងសមត្ថភាពផ្នែកវិស័យកសិកម្ម និងជួយស្វែងរកទីផ្សាររបស់ពួកគាត់។

 

 ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា «ខ្ញុំបបួលគ្នាធ្វើការនេះ ដោយសារខ្ញុំជឿជាក់ថា ពួកយើងអាចធ្វើបាន ហើយយើងនឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងភូមិនេះ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណា រកឲ្យឃើញនូវបញ្ហាប្រឈមរបស់ពួកគាត់ រួចហើយរកវិធីដោះស្រាយជូនពួកគាត់»៕


Previous Post Next Post