រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួនគ្រួសារ 68 (68 ខ្នងផ្ទះ)ធ្ងន់23គ្រួសារ

ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអាទត្យ ទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះនាំយកអំណោយមនុស្សធម៌សាខាទៅចូលរួមសួរសុខទុក្ខគ្រួសាររងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន៦៨គ្រួសារ ដែលមានទីតាំងចែកចាយស្ថិតនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះឃុំទួលពង្រ ស្រុកម៉ាឡៃ។ 

 

 ករណីកើតហេតុកាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២កន្លងទៅ។ ក្នុងនោះប្រជាពករដ្ឋរងគ្រោះលើ៣ឃុំ ១-ឃុំទួលពង្ររងគ្រោះ៥ភូមិស្មើ៥១គ្រួសារក្នុងរងគ្រោះធ្ងន់១៥គ្រួសារ, ២-ឃុំបឹងបេងរងគ្រោះ២ភូមិស្មើ១៣គ្រួសាររងគ្រោះធ្ងន់៧គ្រួសារ,និងទី៣-ឃុំតាគង់រងគ្រោះ១ភូមិស្មើ៤គ្រួសារ រងគ្រោះធ្ងន់១គ្រួសារ។

 

 ក្នុងឱកាសសាកសួរសុខទុក្ខនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងការចូលរួមសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៦៨គ្រួសារនិងក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលមានមេឃរកភ្លៀងត្រូវរត់ជ្រកកន្លែងដែលមានសុវត្ថិភាព និង មានការណែនាំអោយបងប្អូនចេះថែរក្សាអនាម័យផ្ទាល់ខ្លួន និងជំរុញអោយបងប្អូនទៅសាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ទី៣និងដូសជំរុញអោយបានគ្រប់ៗគ្នា។

 

 ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ 

 

អំណោយដែលសាខានាំមកនូវថ្ងៃនេះសម្រាប់មួយគ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ, ទឹកត្រី៣ដប, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២,ជែលលាងសម្អាតដៃ២ដប ,និងគ្រួសាររងគ្រោះធ្ងន់២៣ថែមជូនតង់ប្លាស្ទីក១ផ្ទាំង ព្រមថវិកាផ្ទាល់របស់ឯកឧត្តមប៉ាន់ខែមប៊ុនថនមួយចំនួនផងដែរ៕










 




Previous Post Next Post