រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនី បុគ្គលិក និយោជិក ប្រមាណ១៤៥០នាក់ ក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប

សៀមរាប៖ ថ្ងៃអាទិត្យ ២កើត ខែចេត្រ ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការជុំវិញខេត្ត កម្មករកម្មការនី បុគ្គលិក និយោជិក និងបងប្អូនប្រជាពលរដ្ឋប្រមាណ១៤៥០នាក់ផងដែរ។ 

 

ថ្លែងក្នុងមតិសំណេះសំណាលជួបជាមួយកម្មករកម្មការនីនាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមអាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ថាជា៖ “តារារះនៅទិសឧត្តរ”។

 

 សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បាន អញ្ជើញទស្សនាការដ្ឋានសាងសង់អគារស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប-អង្គរដែលកំពុងសាងសង់ផងដែរ។ សូមជម្រាបជូនថា៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២២នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រេចវឌ្ឍនភាព ការងារបានចំនួន២៦,៧%ហើយ ក្នុងនោះ៖ កំណាត់ផ្លូវចាប់ពីអាកាសយានដ្ឋានមកដល់ផ្លូវជាតិលេខ៦៤ អ៊ុតកៅស៊ូបានប្រវែង៧,៦៥%គីឡូម៉ែត្រ និងកំណាត់ផ្លូវចាប់ពីផ្លូវជាតិលេខ៦៤ មកដល់ផ្លូវជាតិលេខ៦ ការងារឈូសឆាយសម្អាតបានប្រវែង៨គីឡូម៉ែត្រ លើប្រវែងសរុប១៦,៥ គីឡូម៉ែត្រ និងការងារកាយ ដីគ្មានគុណភាពបានប្រវែង៣០០ម៉ែត្រ។

 

 ដោយឡែកគម្រោងសាងសង់ផ្លូវហាយវ៉េ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ផ្លូវ ជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ២៩៤ មានប្រវែងសរុប ២៤,១៣៣ គីឡូម៉ែត្រ ដែលក្នុងនោះ កំណាត់ទី១ សាងសង់ជាបួនគន្លង មានទទឹងផ្លូវ២៣,៥ម៉ែត្រ (ចាប់ពី K០+១០០ ដល់ K២+១០០) និងកំណាត់ទី២ សាងសង់ជាពីរគន្លង មានទទឹងផ្លូវ១២,៥ម៉ែត្រ (ចាប់ពី K២+១០០ ដល់ K២៤+១៣៣)។ ស្ពានរំលងចំនួន០២កន្លែង នឹងត្រូវសាងសង់ក្នុងគម្រោងនេះ។

 

 ស្ពានទី១ ជាស្ពានរំលង និងផ្លូវបំបែកប្តូរ ទិសនៅត្រង់ចំណុចប្រសព្វនឹងផ្លូវជាតិលេខ៦៤ ត្រង់គីឡូម៉ែត្រលេខ ៧+៦៥៥ នៃខ្សែផ្លូវក្នុងគម្រោង និងស្ពានទី២ និងសាងសង់ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥+៩០០ នៃខ្សែផ្លូវក្នុងគម្រោង។ 

 

គម្រោងផ្លូវហាយវ៉េនេះមានដាក់បញ្ជរបងប្រាក់តែមួយកន្លែងប៉ុណ្ណោះ ស្ថិតនៅចម្ងាយ ៣៧៣ ម៉ែត្រ ពីអាកាសយានដ្ឋាន ដែលត្រូវបងថ្លៃសម្រាប់តែយានជំនិះចេញ-ចូលអាកាសយានដ្ឋាន ចំពោះកំណាត់ ផ្លូវដែលនៅសល់ ចាប់ពីបញ្ជរបង់ប្រាក់ រហូតដល់ចុងផ្លូវ ក្រុមហ៊ុនសាងសង់អនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ដោយឥតគិតថ្លៃ៕








 

Previous Post Next Post