រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

  នាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២២ នេះ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ក្របខ័ណ្ឌ ស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុងសំរោង,ស្រុកចុងកាល់,ស្រុកបន្ទាយអំពិល និង​វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ សរុប ចំនួន ៩៥ នាក់ ស្រី ០៨ នាក់ ក្រោមអធិបតីភាព លោក ឧ-ទោ ហួត សុធី ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោក អធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងកងកម្លាំងក្នុងអង្គពិធីសរុប ១១០ នាក់ ស្រី ១០ នាក់ ។

 

 ក្នុងនោះ - ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន ៤៣ នាក់ ស្រី ០៥ នាក់ ។ - បំពាក់ឋានន្តរស័ក្តិ ចំនួន ៥២ នាក់ ស្រី ០៣ នាក់ ។







 

Previous Post Next Post