Thursday, April 21, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត​ ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ៦ខ្សែ ប្រវែង ៩៧០ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស ០,១៥ ម៉ែត្រ ដាក់លូមុខកាត់ ០,៦ម៉ែត្រ ប្រវែង៣៧១ម៉ែត្រ រ៉ឺហ្គា១៧កន្លែង និងដាក់ លូរំដោះទឹកមុខកាត់ ០,៣ម៉ែត្រ ប្រវែង ៥២ម៉ែត្រ រ៉ឺហ្គា ១៥កន្លែង ក្នុងភូមិព្រែកហូរលិច ភូមិព្រែកហូរ លិច១ និងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល 

 

 

។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា៖ ការដាក់អោយដំណើរការផ្លូវទាំង៦ខ្សែនាពេលនេះគឺជាសមិទ្ធិផលថ្មី បន្ថែមទៀត និងមានសារៈសំខាន់ជាទីបំផុត សំរាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ ក៏ដូចជាប្រជាជនទូរទៅទៅឆ្លងកាត់ សម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ បានយ៉ាងងាយស្រួលជួយរំដោះទឹកជំនន់ដោយទឹកភ្លៀងដែលជួយជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជនដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន ។

 

 ឯកឧត្តមបានបន្ថែមថា៖សមិទ្ធិផលដែលកើតចេញពីការដឹកនាំប្រកបដោយឆន្ទះ និងការរួមសាមគ្គីនេះហើយបានធ្វើអោយស្ថានភាព សេដ្ឋកិច្ច សង្គម របស់ប្រជាជន កាន់តែត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀតផង។ 

 

 ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធិផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ 

 

 ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធបាន ក្លាយជាសរសៃឈាម ដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។

 

 ឯកឧត្តមបានបន្ថែមថា៖រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានកំពុងបន្តកសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយមានភាពប្រសើរឡើងថែមមួយកម្រិតទៀត៕







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136