រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រោយពីទទួលព័ត៍មានថាមានលោកយាយម្នាក់អាយុ១១៨ឆ្នាំ​ នៅខេត្តឧត្តរមានជ័យ​ ចង់ចាក់វ៉ាក់សាំងកូវីដ-១៩​ ពីស្ថានីយ៍ទូរទស្សន៍បាយ័ន2022

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បានចាត់ចែងធ្វេីការស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ​ តែមានព័ត៍មានថាលោកយាយធ្វេីដំណេីរទៅរសលនៅខេត្តក្រចេះ​ ហេីយក៏តាមស្វែងរកលោកយាយបន្តទៀត​ ទីបញ្ចប់​ ក្រុមគ្រូពេទ្យខេត្តក្រចេះ​ បានរកគាត់ឃេីញនៅកោះញែក​ ខេត្តមណ្ឌលគីរី​ ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។

 

 

 នៅព្រឹកថ្ងៃអាទិត្យ​ ទី១០​ ខែមេសា​ ឆ្នាំ២០២២​ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគីរី​ ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩​ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហេីយដែរ។ 

 

លោកជំទាវរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ​ និងសូមគោរពជូនពរលោកយាយ​ សូមលោកយាយមានសុខភាពល្អ​ ទទួលបានពរជ័យសិរីសួស្តី​ សេចក្តីសុខចម្រេីន​ ពីទេវត្តាឆ្នាំថ្មី​ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ​ 

 

ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។ លោកជំទាវ​ ឱ​ វណ្ណឌីន​ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ និងសូមសំដែងនូវការកោតសរសេីរដល់ក្រុមគ្រូពេទ្យទាំងនៅខេត្តឧត្តរមានជ័យ​ ខេត្តក្រចេះ​ និងខេត្តមណ្ឌលគីរី​ ដែលបានខិតខំស្វែងរកលោកយាយបានឃេីញ​ ហេីយផ្តល់វ៉ាក់សាំងកូវីដ-១៩​ ជូនគាត់បានរួចរាល់។ 

 

 សូមក្រុមគ្រូពេទ្យទាំងអស់ទទួលបាននូវពុទ្ធិពរទាំង៥ប្រការ​ គឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ និងបដិភាន:​ កុំបីឃ្លៀងឃ្លាតឡេីយ។ 






 

Previous Post Next Post