រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសន្និសិតបូកគោ សាលាខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាបកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

 

 អញ្ជើញចូលរួមជាកិត្តិយស សមាជិក សមាជិកា ក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានក្រុមការងារក្រុង ស្រុក ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក កងកម្លាំងទាំបីក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងលោក លោកស្រីស្មៀនឃុំ សង្កាត់។

 

 ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានធ្វើរបាយការណ៍ជូនដល់អង្គសន្និបាត ដែលមានខ្លឹមសារថា ផ្អែកតាមរបាយការណ៍ និងបទអន្តរាគមន៍ អង្គសន្និបាតទាំងមូលបានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋបាលខេត្តកំពត សម្រេចបានក្នុងឆ្នាំ២០២១ និងរបាយការណ៍ សមិទ្ធិផលរយៈពេល០៥ឆ្នាំរបស់ឃុំ សង្កាត់ ដែលជាលទ្ធផលនៃការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានធ្វើឱ្យរដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំ សង្កាត់ ខិតខំប្រឹងប្រែងអនុវត្តមុខងារឱ្យកាន់តែល្អប្រសើរ ព្រោះដោយមានការ ឧបត្ថម្ភគាំទ្រ និងតម្រង់ទិសជាប់ជាប្រចាំ ពីក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ដែលបានចុះជាប់ជាប្រចាំ ។

 

 ទោះបីព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងដំណាក់កាលដ៏លំបាកជាច្រើនដែលកើតចេញពី វិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការដ៏មុតស្រួចដល់គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ទាំងអស់ ហើយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ដូសទី១ និងដូសទី២ រួមទាំង ដូសជំរុញ ដោយមានក្រសួងសុខាភិបាលជាសេនាធិការ ក្នុងការទប់ស្កាត់ និងកាត់បន្ថយការរីក រាលដាលនៃជំងឺកូរីដ-១៩ បង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា អាចគ្រប់គ្រង និងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នេះ និងបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចទូទាំងប្រទេសឡើងវិញ ដោយអនុវត្តតាមយុទ្ធសាស្ត្រ ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។

 

 លទ្ធផលទាំងនេះ គឺជាគុណបំណាច់ដ៏ធំធេង និងមាន តម្លៃឥតគណនារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការ ការពារអាយុជីវិត និងគិតគូរដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ហើយបានទ្រោលស្ថានភាពជីវភាពសេដ្ឋកិច្ច សង្គមជាតិ ឱ្យនៅ តែរក្សាបានលំនឹង ស្ថិរភាព ព្រមទាំងផ្តល់កាលានុវត្តន៍ភាពសម្រាប់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច កម្ពុជា ក្រោយវិបត្តិកូវីដ-១៩។

 

 មានប្រសាសន៍ផ្តាំផ្ញើក្នុងពិធីបិទសន្និបាតនាព្រឹកនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត អំពីលទ្ធផល ស្តីពី ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តកំពតនាឆ្នាំ២០២១កន្លងមកនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកំពត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានា ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

 

 ក្នុងនោះបានខិតខំចូលរួមក្នុងការដោះស្រាយ ជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ជាពិសេសការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តកំពត ផ្អែកតាមយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណសម្បត្តិដល់ការបើក ប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏ បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូត មកដល់បច្ចុប្បន្ននេះ។

 

 សូមជម្រាបថា រដ្ឋបាលខេត្តកំពតបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ មានរយៈពេលមួយថ្ងៃកន្លះ ដោយចាប់ពីថ្ងៃទី២៨ ដល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២៕

 







 

Previous Post Next Post