Sunday, March 27, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ផ្លូវលេខ១២១០ ប្រវែង៥,៩០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់០.២ម៉ែត្រ ស្ថិតក្នុងឃុំព្រែកគយ និងឃុំស្អាងភ្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ។

 

 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ដោយទទួលបានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើអោយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាលមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់យ៉ាងឆាប់រហ័ស ជាក់ស្តែងការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេនៅពេលនេះ បញ្ជាក់អោយឃើញថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកនៅពេលផ្លូវពិបាកធ្វើដំណើរ ជាពិសេសនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ តែងតែយកចិត្តទុក្ខដាក់របស់ប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់នៅត្រូវមាន ផ្លូវ ទឹក ភ្លើងដល់ទីនោះ។ 

 

ឯកឧត្តមបន្តថា៖ផ្លូវដែលយើងកំពុងប្រារព្ធពិធីបើកការដ្ឋាន សាងសង់នាពេលនេះ ក៏នឹងក្លាយទៅជាផ្លូវយុទ្ធសាស្ត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ២១ ដើម្បី ត្រៀមទទួល និងសម្រួលចរាចរក្នុងតំបន់ "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្អាង ជាអ្នកទទួលបានផលផ្លែផ្កាពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលទាំងនេះ ដោយបានចំណេញពីការធ្វើដំណើរ កាត់បន្ថយថ្លៃចំណាយក្នុងការដឹកជញ្ជូនកសិផល និងទំនិញ នានា ទៅកាន់ទីផ្សារទៀតផង។ 

 

 ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានមានប្រសាសន៍ថា៖ផ្លូវបេតុងអាមេ០១ខ្សែនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើអោយសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

 

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា មិនថាផ្លូវតូចឬធំនោះទេព្រោះផ្លូវ គឺជាសសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ជាធនធាននៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរើនទៀតផង។ 

 

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនមែនរបស់បុគ្គលណាម្នាក់ឡើយ និងគោរពច្បាប់ចររាចរណ៍អោយបានគ្រប់ៗមិនត្រូវបើកលើសល្បឿនដែលបានកំណត់ កុំប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ ពាក់ខ្សែក្រវ៉ាត់អោយបានត្រឹមត្រូវ កុំដឹកទំនិញលើសទម្ងន់និ ងសូមបងប្អូនប្រជាពលរដ្ឋមេត្តាយល់យោគ និងអធ្យាស្រ័យនៅពេលកំពុងសាង សង់ហើយពេលផ្លូវនេះបានស្អាតល្អហើយសូមប្រជាពលរដ្ឋរួមគ្នាថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែង ៕ 






 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136