រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បើកឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូនិងកិនពីលើបណ្ដាលឲ្យបុរសម្នាក់ស្លា-ប់ភ្លាមនៅនឹងកន្លែងកើតហេតុ...

ភ្នំពេញ÷បុរសម្នាក់ដើរគេស្គាល់ថាឈ្មោះតាម៉ាប់រត់ម៉ូតូឌុបនៅវត្តស្លែងត្រូវបានរថយន្តកិនស្លា-ប់ភ្លាមៗនៅនឹងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៧នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ អ្នកបើកបរ ឈ្មោះ ដុក ផល្លា អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រភពព័ត៌មានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តបែនដឹកថ្ម ម៉ាកហុីយ៉ាន់ដាយ យុីឌុបពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ3C-7924 បានបើកឆ្លងផ្លូវជាតិលេខ៤ពីជើងទៅត្បូង ចូលការដ្ឋានធ្វើផ្លូវក្រវ៉ាត់ក្រុង ខណៈ ឆ្លងផុតផ្លូវកៅស៊ូហើយ ស្រាប់តែទៅបុកនិងកិនពីលើម៉ូតូ ហុងដាគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ 6189 ភព1 ដែលជិះតាមផ្លូវជាតិលេខ៤ ពីលិចទៅកើតតាមផ្លូវដីមាត់ប្រឡាយ បណ្តាលអោយ អូសស្លា-ប់ក្រោមកង់រថយន្ត ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថកិច្ចប្រចាំគោលដៅភ្លើងស្តុប ធ្វើករឃាត់ខ្លួនបាននៅនិងកន្លែងតែម្តង ។ បច្ចុប្បន្ន សពត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តកសាំងខាងជើង ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តប្រគល់ឲ្យការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានី ភ្នំពេញ យកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់





 

Previous Post Next Post