រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ថកិច្ចនរគបាល ឃាត់ខ្លួនជនជាតិទ្បាវម្នាក់ ដកហូតគ្រឿងញៀន ជិត១០គីឡូក្រាម នៅច្រក់អន្តរជាតិ ខេត្តស្ទឹងត្រែង ព្រំដែន កម្ពុជា ឡាវ .

ខេត្តស្ទឹងត្រែង÷ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នៅចំនុច ផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ច្រក់អន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា ឡាវ)។ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនព្រមទាំងដកហូតប្រភេទម្សៅក្រាមសចំនួន១០កញ្ចប់ធំប្រមាណជិត១០គីឡូក្រាមសង្ស័យសារធាតុញៀន ។ ជនសង្ស័យឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ ជនជាតិជាតិឡាវ រស់នៅភូមិថាកាំង ស្រុកបុនខេត្តចំប៉ាសាក ប្រទេសឡាវ។ ប្រភពបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ករណីជួញដូរសារធាតុខុសច្បាប់ ដោយ លួចដឹកចូលកម្ពុជា តាមព្រៃ មកចំនុចខាងលើ។ហើយ សមត្ថកិច្ចឃាត់ត្រួតពិនិត្យបានរកឃើញវត្ថុតាង ម្ស៉ៅក្រាមស ថ្លា សង្ស័យ សារធាតុញៀន ចំនួន១០កញ្ចប់ធំ សរុបចំនួន៩៨៦៦.៥៦ក្រាម។ បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវ រួមវត្តុតាង បានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីពិនិត្យជាក់ស្តែង និងកំពុងបន្តសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕




 

Previous Post Next Post