រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អគ្គិភ័យបានឆាបឆេះហាងមួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

អគ្គិភ័យបានឆាបឆេះហាងមួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កើតឡើងនៅចំណុចហាង Amazing ផ្ទះលេខ៣៦ ផ្លូវ ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីផ្សារដែកបង្កជាអគ្គិភ័យ​ ដែលធ្វើឲ្យខូចខាតឆេះហាងទំហំ ៤ម៉ែត្រ x ១២ ម៉ែត្រ និងឆេះខូចខាតសម្ភារៈពិដានខាងលើ ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ នៅវេលាម៉ោង១១:០០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប និងក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាសទឹកអស់២ឡាន ស្មើ៨ម៉ែត្រគូប​ ៕






Previous Post Next Post