ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន..!!! ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាំងដកហូត៖ ម្សៅសក្រាមថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច, ទូរស័ព្ទដៃ ចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី ៕
Sunday, February 06, 2022
ទំព័រដើម
»
» Unlabelled
» ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន..!!!
ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន..!!!
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136
Post a Comment