Saturday, February 19, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


 ភ្នំពេញ៖លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានចែករំលែកជ្រុងមួយនៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាម រយៈប្រយោគមួយឃ្លាគឺ “មើលព្រៃទាំងមូល”តើ ប្រយោគមួយឃ្លានេះមានអត្ថន័យដូចម្តេច? ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមាន ជ័យនៅថ្ងៃទី១៩ ខែកុម្ភៈ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ប្រយោគមួយឃ្លានេះ ក្នុងនាមខ្ញុំផ្ទាល់ក៏កំពុងស្ថិតក្នុងការសិក្សារៀនសូត្រជា ប្រចាំដែរ ហើយរៀនសូត្រតាមរយៈការសង្កេតបទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីច្នៃប្រឌិតបន្ថែមក្នុងសកម្មភាពការងារប្រចាំថ្ងៃ។ ប្រយោគមួយឃ្លានេះជាទ្រឹស្តីមួយសម្រាប់ការដឹកនាំប្រទេសជាតិ ជាទ្រឹស្តីដែលត្រូវដោះស្រាយបញ្ហាជាក់លាក់ ក្នុងស្ថានភាពជាក់ស្តែង ស្របតាមវិចារវិជ្ជា ដែលមានហេតុ មានផលច្បាស់លាស់ដើម្បីដោះស្រាយរួម និងជាទ្រឹស្តីនៃការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់។” លោកប្រធាន បានផ្សារភ្ជាប់ប្រយោគនេះ ដើម្បីឲ្យសមាជិក សមាជិកាក្នុងអង្គពិធីយកទៅពិចារណា រៀនសូត្របន្ថែមជាមួយបទពិសោធនៃស្ថានភាពសង្គមកម្ពុជាជាក់ស្តែង ជាពិសេសវិធីសាស្ត្រដឹកនាំក្នុងស្ថានភាពដែលប្រទេសជាតិស្ថិតក្នុងការលំបាកដូចជាការរីករាលដាលជំងឺកូវីដ-១៩ ឬក្នុងពេលប្រទេសជាតិប្រឈមជាមួយការឈ្លានពាន ក្នុងតំបន់នៃខេត្តឧត្តរមានជ័យផ្ទាល់ និងរំលឹកដល់បទពិសោធ នៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកន្លងមកផងដែរ។ យ៉ាងណក្តីលោកបានដាក់សំណួរយ៉ាងដូច្នេះតើបងប្អូន យល់ឃើញបែបណាដែរជុំវិញប្រយោគមួយឃ្លានេះ?៕





 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136