រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ដាស់តឿន ក្រើនរំលឹក ជាមួយមន្រ្តីគណបក្សមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះបានធ្វើឡើងក្នុងបរិវេណ ស្នាក់ការគណបក្សស្រុកទឹកឈូបានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាស្រុក-ឃុំ ស្មៀន មេប៉ុស្តិ៍ និងសាខាបក្សភូមិផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្តក៏បានធ្វើការផ្តាំផ្ញើដល់​ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សស្រុកទាំងអស់ ត្រូវមានស្មារតីសាមគ្គីភាព លះបង់ ប្រើប្រាស់កម្លាំងសរុប មធ្យោយបាយសរុប ថវិកាសរុប ពិសេសត្រូវចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់អំពីទុក្ខលំបាក និងជួយដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា៕






 

Previous Post Next Post