Sunday, February 20, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ថ្ងៃអាទិត្យទី២០ ខែកុម្ភះ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ជ័យ ណារី ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាស្រុក បានអញ្ជើញចុះនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ៤គ្រួសារ កាលពីពេលថ្មីៗនេះ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ៣គ្រួសារ និង នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ០១ គ្រួសារ ។ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌ ។អំណោយមកផ្តល់ជូននាពេលនេះជាការគិតគូរដោះស្រាយការលំបាកពុកម៉ែបងប្អូនបានមួយគ្រា ទោះបីជាមិនបានគ្រប់ទៅតាមតម្រូវការទាំងស្រុងនោះ ជាវប្បធម៌ចែករំលែក ។ អំណោយទទួលបានក្នុង១គ្រួសារ: អង្ករ២៥ គីឡូក្រាម ត្រីខ១០ កំប៉ុង មី១កេសតូច ទឹកសុីអុីវ ០៣ដប មុង១ ភួយ១ សារុង១ ក្រមា ០១ អាវយឺត ២ ប្លាស្ទិក ១ផ្ទាំង កន្ទេលជ័រ០១ ឆ្នាំង២ ចាន ៥ ស្លាបព្រា ០៥ ធុងទឹកជ័រចំណុះ ៦០លីត្រ ០១ និង ថវិកា ១លានរៀល ៕







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136