:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយនៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីកូរ៉េបានលើកស្ទួយនិងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាពមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូលផងដែរ។ ពិតប្រាកដណាស់ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោបានទទួលពីម្សិលមិញគឺជាកិត្តិយសនិងមោទនភាពនៃកម្ពុជាទាំងមូល។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺឆ្លងកូវីដ-១៩គ្រប់ៗគ្នា៕
Sunday, February 13, 2022
ទំព័រដើម
»
» Unlabelled
» នៅរសៀលថ្ងៃទី ១៣ កុម្ភ: ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញដឹកនាំគណ
នៅរសៀលថ្ងៃទី ១៣ កុម្ភ: ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញដឹកនាំគណ
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136
Post a Comment