រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាល

នៅព្រលប់ថ្ងៃអាទិត្យ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥ លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ។វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី ២៦ ខែធ្នូ នេះមានចំនួន ៧៨៣,០០០ដូសហើយចំនួន១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងឱកាសទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវប្រសាសន៍សំខាន់ៗដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជា ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ុន្តែសម្តេចថា មេរោគនេះមិនកាចសាហាវដូចដែលតានោះទេ ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងកូវីដ១៩នៅតែអនុញ្ញាតឱ្យប្រឡង ប៉ុន្តែប្រឡងនៅដាច់ដោយឡែក ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការផិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាល។




Previous Post Next Post