រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្តេចតេជោ ហ៊ុន សែន គ្រោងចុះពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី...



កណ្តាល÷តាមការគ្រោងទុក នៅថ្ងៃ ទី០៩ឆ្នូខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងចុះពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ។

នេះបើតាមការបញ្ជាក់ អោយដឹងពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ ក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ជាមួយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៦ឆ្នូម្សិលមិញនេះ។

គួររំលឹកថា៖ គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី២.៦០០ហិកតា និងវិនិយោគទឹកប្រាក់១.៥០០លានដុល្លារ ដោយក្រុមហ៊ុនOCIC រហូតមកដល់ពេលនេះ សំរេចការសាងសង់បានប្រមាណ ជាង៣០%ហើយ។

ព្រលានយន្តហោះខ្នាតអន្តរជាតិភ្នំពេញថ្មីនេះ បាននិងកំពុងពង្រីក ការតភ្ជាប់ផ្លូវអាកាសកម្ពុជា ទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសព្រលាននេះ មានសមត្ថភាព ទទួលអ្នកដំណើរបាន៣០លាននាក់ នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរ បាន៥០លាននាក់នៅ ឆ្នាំ២០៥០ខាងមុខ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនOCIC កំពុងសិក្សាលំអិត ដើម្បីសាងសង់ស្ពានអាកាស. តភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ លើប្រវែងជាង២០គីឡូម៉ែត្រ។

គម្រោងសាងសង់ ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ ប្រមាណ៤០០លានដុល្លារអាមេរិក៕




Previous Post Next Post