រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី២ បង្កការភ្ញាក់ផ្អើលទាំងព្រឹក...

ភ្នំពេញ÷អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅជាន់ទី២ ក្នុងបុរីពិភពថ្មី បង្កការភ្ញាក់ផ្អើលទាំងព្រឹក តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ៦និង៥០នាទី ថ្ងៃសុក្រ១១កើត ខែមិគសិរ​​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ខែ ធ្នូ ឆ្នាំ២០២១ ស្ថិតចំណុច ផ្ទះល្វែងក្នុងបុរី ពិភពថ្មី តាមបណ្តោយផ្លូវលេខ72P ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់នគរបាលជំនាញបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ចំរើនរាជ្ស កញ្ញា ភេទស្រី អាយុ៣៨ ឆាំ្ន ស្នាក់នៅផ្ទះកើតហេតុ មុខរបរ លកដូរ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានផ្សែងហ៊ុយខ្មៅចេញពីជាន់ដំបូលផ្ទះ រួចបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានទាក់ទៅអាជ្ញាធរការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ

ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ក្រោយទទួលបានព័ត៌មានភ្លាម លោកបានបញ្ជេញរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន០៧គ្រឿងដើម្បីជួយ

អន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តអស់ចំនួន០៣គ្រឿងទើបរលត់ជាស្ថាពរ។ ក្នុងហេតុការណ៍នេះបណ្ដាលឲ្យប្រភេទសំណង់ថ្មទំហំ៤ម៉ែត្រ គុណ១៥ម៉ែត្រ ខូចខាតសម្ភារៈឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគិ្គសនី ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នព្រោះរដូវកាលនេះគឺជារដូវធ្លាក់ខ្យល់អញ្ចឹងបង

ប្អូនទាំងអស់សូមប្រុងប្រយ័ត្នទាំងអស់គ្នា

ចំពោះខ្សែភ្លើងចាស់ៗដូចជាប្រព័ន្ធអគ្គិសនីបណ្ដាលឲនយឆេះជាយថាហេតុ៕ 






 

Previous Post Next Post