រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សំណង់​មិន​រៀបរយ ស្ថិតនៅ​តាមផ្លូវ​រថភ្លើង នៅ​ខាងកើត​វត្ត ទួល​សុវណ្ណ​រាម ហៅ​វត្ត ទួល​សង្កែ ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

រាជធានី​ភ្នំពេញ​៖ សំណង់​មិន​រៀបរយ ស្ថិតនៅ​តាមផ្លូវ​រថភ្លើង នៅ​ខាងកើត​វត្ត ទួល​សុវណ្ណ​រាម ហៅ​វត្ត ទួល​សង្កែ ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាលអោយ​ផ្ទះ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ចំនួន ៥​ខ្នង ត្រូវ​ភ្លើង ឆាបឆេះ​អស់ គ្មាន​សល់ រួមជាមួយ​សម្ភារៈ​ជាច្រើន​ទៀត​។​ ​គ្រោះ​អគ្គិភ័យ​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ ៧ និង ៣០​នាទី យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​តាមផ្លូវ​រថភ្លើង ក្នុង​ក្រុម​៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ ​

 

ផ្ទះ​ដែលជា​ដើម​ភ្លើង ត្រូវបាន​នគរបាល អោយដឹងថា ជា​ប្រភេទ​សំណង់​មិន​រៀបរយ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ដែលមាន​ទំហំ ៦​ម៉ែត្រ គុណ​នឹង ៥​ម៉ែត្រ ដែលមាន​ម្ចាស់​ឈ្មោះ មួង សារិទ្ធ ភេទ​ប្រុស អាយុ ៤៥​ឆាំ្ន ដែល​បាន​ជួល​ទៅ​អោយឈ្មោះ ចាន់ សំណាង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ​មុខរបរ រើស​អេតចាយ ស្នាក់នៅ​។ ​នគរបាល បានអោយដឹងថា ការកើតមាន​អគ្គិភ័យ​នេះ បណ្តាលមកពី​ម្ចាស់ផ្ទះ ដើម​ភ្លើង ដុត​ខ្សែភ្លើង យក​ស្ពាន ហើយ ភ្លើង​បាន​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។​ ​

 

តាម​ព័ត៌មាន នៅ​មុនពេល​កើតហេតុ អ្នក​រើស​អេតចាយ បាន​ដុត​ខ្សែភ្លើង នៅក្បែរ​ផ្ទះជួល​របស់ខ្លួន ហើយ​ខ្សែភ្លើង បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​រាលដាល​ទៅផ្ទះ​របស់ខ្លួន ស្នាក់នៅ និង​រាល​ទៅផ្ទះ​អ្នក​ក្បែរ​ខាង​យ៉ាង​ឆាប់រហ័ស​។ 

 

បន្ទាប់ពី​បង្ក​អោយ​កើតមាន​អគ្គិភ័យ ជន​នោះ បានគេច​ខ្លួន​បាត់ស្រមោល​។​ ​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានអោយដឹងថា នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ១៧​គ្រឿង ទៅ​អន្តរា​គន៍​បាញ់​ពន្លត់​។ ក្នុងនោះ រថយន្ត​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ចំនួន ១៥​គ្រឿង រថយន្ត​របស់​សាលាខណ្ឌ​ឬ​ស្សី​កែវ ចំនួន ១​គ្រឿង និង​រថយន្ត​ស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង​។

 

ភ្លើង​បាន​រលត់ នៅវេលា​ម៉ោង​ប្រមាណ ៨​យប់​។​ ​នគរបាល​បាន​អោយដឹងទៀតថា ផ្ទះ​ចំនួន ៥​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង រួមជាមួយ​សម្ភារៈ​មួយចំនួនទៀត និង​បណ្តាលអោយ​ប្រជាពលរដ្ឋ ចំនួន ១២​គ្រួសារ គ្មាន​ទី​ជំរក​។ ទោះបីជា​យ៉ាងណា ពុំមាន​មនុស្ស រងគ្រោះថ្នាក់​ឡើយ​៕






 

Previous Post Next Post