រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តមួយគ្រឿងបានជាប់ចង្កូតក៍ជ្រុលទៅបុកជាមួយរុឺម៉កធ្លាក់ចូលទៅក្នុងស្រះទឹកចិញ្ចឹមត្រីលិចអស់មួយកំណាត់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងបានជាប់ដៃចង្កូតបួងមកវិញមិនបានក៍ជ្រុលទៅបុកជាមួយ និងរុឺម៉កក្រឡាប់ធ្លាក់ចូលទៅក្នុងស្រះទឹកចិញ្ចឹមត្រីបណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិន មាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង២៥នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េបិតឃ្លុបជិតពណ៍សមួយគ្រឿង ពាក់ស្លាកលេខ-ប2A-6001 បើកធ្វើដំណើរស្របទិសដៅគ្នា ខណៈពេលមកដល់ត្រង់ចំណុចកើត ហេតុខាងលើជាប់បានជាប់ចង្កូតបួងមកវិញមិនបានក៏ជ្រុលទៅបុកជាមួយនឹងរ៉ឺម៉កបណ្ដាលឱ្យរង ការខូចខាត រីឯរថយន្តបង្កវិញបានដាំក្បាលចុះចូលទៅក្នុងទឹកអាងចិញ្ចឹមត្រីរោងការខូចខាតយ៉ាង ដំណំតែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលឃើញថាគ្មានការប៉ះ ពាល់ទៅដល់សម្បត្តិសាធារណៈនោះទេទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ហៅរថយន្តមកស្ទូចទៅធ្វើ ការជួសជុលដោយខ្លួនឯង ហើយនិងជួយធ្វើការសម្របសម្រួលសងជាសំណងទៅ ដល់ភាគីខាង រឺម៉កដែលបានរងការខូចខាតនោះជំនួន 100ដុល្លា នៅដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ។

 





 

Previous Post Next Post