រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់បើកកង់បីឥណ្ឌាក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុករថយន្តឈប់រងចាំភ្លើងស្តុបពេញទំហឹង

 

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បុរសម្នាក់សង្ស័យស្រវឹងបើកកង់បីឥណ្ឌាមួយ​គ្រឿងក្នុង​ល្បឿនលឿនជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តពីក្រោយដែលម្ចាស់គេកំពុងតែ​ឈប់រងចាំភ្លើង​ស្តុប​នោះ ពេញទំហឹងមណ្តាលឲ្យគៀបជាប់នៅខាងក្នុងបង្កការភ្ញាក់ផ្អើលទៅដល់​ប្រជា​ពល​រដ្ឋនាំគ្នា​ជួយគាស់យក​ចេញពីក្នុងកង់បីរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ​បន្ទាន់ដឹក​ទៅមន្ទីរពេទ្យ ចំណែកកង់បីរបស់គាត់បានរងការខូចខាតអស់មួយកំណាត់មុខស្ទើរតែ​ទាំងស្រុង​តែម្ដង ។ 

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១២:២០នាទី យប់រំលងអធ្រាត្រថ្ងៃទី ០៤ឈាន​ចូល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះមន្នីវង្សត្រង់ចំណុចនិងភ្លើង​ស្តុកបូកគោ ស្ថិតក្នុងសង្កាត់បឹងកេងកងទី០៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

 

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅពេលហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញប្រភេទរថយន្តដឹកគ្រឿងចក្រធុន​ធំក្បាលពណ៍សពាក់ស្លាកលេខភ្នំពេញ3C-7905 កំពុងតែ​ឈប់រងចាំភ្លើងស្តុប ខណៈពេលនោះ​ក៏ស្រាប់តែមានបុរសម្នាក់បើកកង់បីឥណ្ឌាមួយពណ៍លឿង​មួយ​គ្រឿង​ពាក់ស្លាកលេខភ្នំពេញ​1HQ-2727 បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿន​លឿនទៅបុកពីក្រោយរថយន្ត​ពេញទំហឹងបណ្ដាលឱ្យម្ចាស់កៀបជាប់នៅក្នុងកង់បីឥណ្ឌារងរបួសយ៉ាង​ធ្ងន់ធ្ងរត្រូវបានបញ្ជូន​យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យចំណែកកង់បីឥណ្ឌាមួយគ្រឿងនេះវិញបានរង​ការ​ខូចខាតយ៉ាង​ដំណំ។ 

 

ក្រោយពេលកើតហេតុរួចសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើល​ឃើញថាសភាពជនរងគ្រោះធ្ងន់ធ្ងរពេកក៏បានទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវ​គោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុករង​ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

 







 

 

Previous Post Next Post