(បាត់ដំបង)÷ កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២១២១នេះ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន សហការជាមួយសមត្ថកិច្ចថៃបាននាំខ្លួនពលករប្រុសស្រី ដែលនាំគ្នាឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយ ខុសច្បាប់សរុបចំនួន ១៩នាក់ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ខាងលើនេះមានចំនួន ១៩នាក់ ក្នុងចំណោមនេះក៏មានស្ត្រី ១នាក់ផងដែរ។ អ្នកទាំងអស់គ្នាមកពីខេត្តត្បូឃ្មុំចំនួន ៦នាក់. ខេត្តព្រៃវែង ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំងចំនួន ៦នាក់។
គួររំលឹកដែរថាក្រោយការសាកសួរអាជ្ញាធរមានសមត្ថកិច្ចបានប្រគល់ពលករទាំង ១៩នាក់ទៅឲ្យក្រុមគ្រូពេទ្យដើម្បី បញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត ១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹកពិនិត្យសុខភាព យកវត្ថុសំណាក ហើយនិងបន្តស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ បន្ថែមទៀតដើម្បីអនុវត្តតាមនីតិវិធី៕