រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ត​សណ្តោង ចុះ​ពីលើ​ភ្នំ​ដងរែក ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ស្រុក​អន្លង់វែង​..




ខេត្តសៀមរាប​÷ រថយន្តសណ្តោងមួយគ្រឿង បាន​បើកបរ ចុះ​ពីលើ​ភ្នំ​ដងរែក ហើយ​ជ្រុល​ចង្កូត ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ស្រុក​អន្លង់វែង នៅវេលា​ម៉ោង 9 ព្រឹក​ថ្ងៃទី 4 ខែឧសភា ឆ្នាំ2021 នៅលើ​ផ្លូវ​លេខ 67B ចន្លោះ​បង្គោល​គីឡូ​លេខ 132~133) ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​





គ្រោះថ្នាក់​នេះ បាន​បង្ករ​ឡើង​ដោយ​រថយន្ត HINO សណ្តោង​ពណ៌​ស ពាក់​ស្លាក​លេខ 70-9573 ដឹក​ជី ចេញពី​ច្រក​អន្តរ ជាតិជាំ ហើយ​អ្នកបើកបរ ឈ្មោះ វ៉ាន់ ឆៃ ភេទ​ប្រុស អាយុ 53 ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​-​ស្រុក​ជោគជ័យ ខេត្ត​នគររាជ​សី មា ប្រទេស​ថៃ និង​ម្នាក់ទៀត ឈ្មោះ ឆាន លាវ ភេទ​ប្រុស អា យុ63ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ភូមិ​ឃុំ ដូចខាងលើ អ្នក​ទាំងពីរ មិនមាន​រង​បួស​ឡើយ​។​

សមត្ថកិច្ច បាន​បញ្ជាក់ថា ករណី​ខាងលើ គឺ​បណ្តាលមកពី​រថ យន្តដាច់ហ្វ្រាំង៕

Previous Post Next Post