រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មន្រ្តីអាវុធម្នាក់ឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសក:កម្មជាមួយពន្ធដារ បណ្តាលឲ្យស្លាប់ ដោយសារថយន្តបុក

(ខេត្តកំពង់ធំ)÷បុរសវ័យចំណាស់៦៥ឆ្នាំម្នាក់បើកឡានម៉ាកកូររ៉ូឡាបេីកក្នុងល្បឿនលឿនរ៉េចង្កូតទៅ បុកមន្រ្តីអាវុធម្នាក់ឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសកកម្មជាមួយពន្ធដារបណ្តាលឲ្យស្លាប់បន្ទាប់ ពីទៅដល់មន្ទី ពេទ្យខេត្តកំពង់ធំ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសវ័យចំណាស់៦៥ឆ្នាំម្នាក់បើកឡានម៉ាកកូររ៉ូឡាបេីក ក្នុងល្បឿនលឿន រ៉េចង្កូតទៅបុកមន្រ្តីអាវុធម្នាក់ឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសក:កម្មជាមួយពន្ធដារ បណ្តាលឲ្យស្លាប់បន្ទាប់ពីទៅដល់មន្ទីពេទ្យកំពង់ធំ អ្នកបើករថយន្តម៉ាកកូរ៉ូឡាក្នុងល្បឿនលឿនទំនងខ្លាច សម្ថកិច្ចពន្ធដា ចាប់ផាកពិន័យរ៉េចង្កូតទៅបុកមន្រ្តីអាវុធហត្ថស្រុកតាំងគោកម្នាក់ដែលជាជំនួយការមូល ដ្ឋានអាវុធហត្ថស្រុកដែលឈរនៅចិញ្ចើមថ្នល់ខាងលិចកំពុងបំពេញបេសក:កម្មជាមួយមន្រ្តីពន្ធដារបណ្តាលឲ្យស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យអង្អែកបារាយណ៍ .សន្ទុក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឲ្យភាពភ្ញាក់ផ្អើលនេះបានកើតឡើនៅថ្ងៃពុធ ៤ កេីតខែជេស្ន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០ នាទីល្ងាច តាមផ្លូវលេខ០៦ គីឡូម៉ែត្រលេខ ៩៨.៩៩ចំណុចភូមិភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រវាង រថយន្តម៉ាកកូរ៉ូណាបុកមន្ត្រីកងរាជអាវុធហត្ថកំពង់ចុះបេសក:កម្ម សហការណ៏ជាមួយកម្លាំងពន្ធដារ ត្រួតពិនិត្យទៅលេីមធ្យោបាយដែលមិនបង់ពន្ធ ក្នុងទិសដៅរថយន្តបេីកមកពីជេីងទៅត្បូង ពេលជនរងគ្រោះឈរនៅលើជាយផ្លូវខាងលិចថ្នល់ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ។
រថយន្តម៉ាកកូរ៉ូណាពណ៏ ស ពាក់ផ្លាកលេខភ្នំពេញ ២P ៣៦២៨ បេីកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ ឆ្នាំភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមមុខរបរលក់ដូរ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។
ជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ ៤៥ ឆ្នាំភូមិថ្នល់ជាតិ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្ត កំពង់ធំ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក ក្រោយកើតហេតុសមត្ថកិច្ចបានយក វត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោករងចាំដោះស្រាយគ្នាតាមច្បាប់។
 





 
Previous Post Next Post