រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

តូចចិត្តមានជម្ងឺប្រចាំកាយ ចងកសម្លាប់ខ្លួន នៅខេត្តកំពង់ធំ


ខេត្តកំពង់ធំ៖ នៅថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០២១ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងដោយ បុរសម្នាក់តូចចិត្តមានជម្ងឺប្រចាំកាយ បានចងកសម្លាប់ខ្លួន ។ 

 ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង២៣៖៣០ នាទី ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ភូមិ​វល្លិ៍​យាវ ឃុំ​ដំរីស្លាប់​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ម៉ៅ មុិច ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ​ ឃុំ​កើតហេតុខាងលើ ។ 

 តាមការបំភ្លឺពី​ឈ្មោះ​ ឈាត លឿន ត្រូវជាម្តាយ​បង្កើតសព បានអោយដឹងថាៈ នៅថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ ២០២១​វេលាម៉ោង​ ១៩៖០០នាទី​ កូនរបស់គាត់(សព) បានត្អូញត្អែរ​ថា​មិនសូវស្រួលខ្លួនទេ គាត់ប្រាប់ថា​ អោយរកថ្នាំលេបទៅ ជនរងគ្រោះមិនបានលេបថ្នាំទេ ដើរចេញ​ទៅដេកលើ​អង្រឹង លុះដល់ម៉ោង​ ២៣៖០០នាទី ខ្លួន​ក៏បានទៅហៅប្តីនៅឯផ្ទះ ពេល​ត្រលប់មកវិញ មិនឃើញ​កូនរបស់ខ្លួនដេកនៅលើ​អង្រឹង​ទេ ហើយបាត់ខ្សែរ​អង្រឹង​ម្ខាង ពេលនោះគាត់បានឆួលភ្លើងកែវរក មើលកូនក៏ឃើញចងកនៅនឹងផ្ទោងលើផ្ទះដោយខ្សែរអង្រឹងស្លាប់បាត់ទៅហើយ ។

​ ក្រោយទទួលបាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍ រដ្ឋអំណាច​ភូមិ​ ឃុំ​បានចុះមកពិនិត្យ​ដល់​ទី​កន្លែង​កើតហេតុ​រកឃើញថាសាកសព មិនមាន​ស្លាកស្នាម​អ្វីគួរ​អោយ​សង្ស័យ​ករណី​ឃាតកម្ម​ឡើយ ។​

តាមការសន្និដ្ឋានជនរងគ្រោះ ស្លាប់ដោយសារ​ចងក នឹងខ្សែរអង្រឹងខ្លួនឯងតូចចិត្តមាន​ជម្ងឺ​ប្រចាំកាយ។ 

បន្ទាប់​ពីពិនិត្យចប់បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​សាកសពអោយ​ក្រុម​គ្រួសារ​សព​ធ្វើ​បុណ្យ​តាម​

ប្រពៃណី​៕ 




 

Previous Post Next Post