រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យ៣នាក់លួចម៉ូតូប្រជាពលរដ្ឋ ត្រូវបាននគបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនបានភ្លាមៗ


ភ្នំពេញ ជនសង្ស័យ៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយគេធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល១:១៥ នាទីរំលងអាធ្រាត្រថ្ងៃទី១៩ឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី 1 ឈ្មោះហៃ ណាវុធ អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

ទី ២ ឈ្មោះចាន់ មករា អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ន់ អង់ អាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅទុកជួលភូមិកើតហេតុខាងលើ។
ទី៣ ឈ្មោះ ហៃ វុធ (ហៅអាស៊ែ)ភេទប្រុសអាយុ៣៨ឆ្នំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។

បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការហើយមកដល់ជួលទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោចន្ទល់ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញពេលនោះគាត់បានស្លៀកកន្សែងរូបក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នាអោយជិះជូនដើររកស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលោក៥ ក៏ស្រែកថាចោៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងគោបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសួរនាំទៅខុសនគរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ នឹងកាច់បំបាក់សើចទល់ដើម្បីជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣ យកទៅកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។





 

Previous Post Next Post