រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណី គ្រោះថ្នាក់ចរាចរណ៏រវាង រថយន្តនឹងរថយន្ត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ព័ត៌មានបឋម÷(ខេត្តកំពង់ធំ ) គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤:៣០នាទី​ទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ​១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
រថយន្ត​ទាំង​៣​គ្រឿង​​នេះរួមមាន..!
ទី១-រថយន្តម៉ាក ហុីយិនដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បេីកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)
ទី២-រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2AA-1130 ដឹកជ្រូកសាច់ ហើយអ្នកបើកបរបញ្ចូនទៅមន្ទីរពេទ្យ ។

ទី៣-រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-6450 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿងលាយក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ 4A-5664 ដឹកកុងទីន័រ ពណ៌ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។
មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់​ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មករថយន្តសាំយ៉ុង ដឹកជ្រូកសាច់ ដែលកំពុងធ្វើ​ដំណើរពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ (V1) វ៉េចង្កូតធ្លាក់ជាយផ្លូវខាងជើងតែម្ដង។

វត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕






Previous Post Next Post