រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងដោយសារគោយន្ត


ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី 22 ខែមិថុនាឆ្នាំ2020 ម្ដាយនិងកូនរងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងដោយសារគោយន្តបើកបរមិនប្រុងប្រយ័ត្ន។
 
ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្ករឡើងដោយសារគោយន្តមួយគ្រឿង បណ្ដាលឱ្យ២នាក់ម្ដាយនឹងកូនដែលកំពុងជិះម៉ូតូ រងរបួសធ្ងន់ធ្ងរនៅចំណុចកែងផ្លូវជាតិលេខ5 ច្រកចូលតាមផ្លូវទៅវត្តឧទុម្ពរ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
 
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ម្ដាយកូន ដោយសាររងរបួសធ្ងន់ធ្ងរពេក ត្រូវបានប្រជាពលរដ្ឋ តេហៅឡានសាមុយនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកយកទៅសង្គ្រោះបន្ទាន់។

ចំណែកវត្ថុតាង គោយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រុំ យកទៅរក្សាទុក រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ។



Previous Post Next Post