រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនធំៗចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនចាប់អារម្មណ៍លើការវិនិយោគទុនក្នុងទឹកដីខេត្តកំពង់ស្ពឺកំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ឯកឧត្តម វ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូមកពីពីសាធារណរដ្ឋប្រជាមានិតចិននិងបន្តជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ជាមួយគ្នានេះដែរឯកឧត្តមក៏បានបញ្ជាក់ថាខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគិនបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើមានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើងស្របពេលដែលខេត្តកំពង់ស្ពឺកំពុងក្លាយជាជង្រុករបស់អ្នកវិនិយោគផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិនជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាពនិងប្រសិទ្ធិភាពដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

គណៈប្រតិភូបានរីករាយនិងទទួលសំណូមពររបស់ឯកឧត្តមអភិបាលខេត្តយកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តកំពង់ស្ពឺឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តកំពង់ស្ពឺកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ។ បន្ទាប់មកពីបញ្ចប់កិច្ចពិភាក្សារួចមកភាគីទាំង២បានថតរូបនិងប្រគល់វត្ថុអានុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ក្រោមចំណងសាមគ្គីភាព មិត្តភាពកម្ពុជា ចិន យូរអង្វែងតទៅ។ប្រភពFB

Previous Post Next Post