
ផ្លែមៀន ជាផ្លែឈើម្យ៉ាងផ្ដល់ផលប្រយោជន៍ដល់រាងកាយរបស់អ្នកទទួលទាន។ ខាងក្រោមនេះជាគុណប្រយោជន៍មួយចំនួន ពេលលោកអ្នកទទួលទានផ្លែមៀនគឺ ៖
-ផ្លែមៀនមានបរិមាណគ្លុយកូសខ្ពស់ធ្វើឱ្យរាងកាយមានភាពកក់ក្ដៅ និងស្រស់ស្រាយបានយ៉ាងឆាប់រហ័ស ។

-សារធាតុអាហារផ្សេងៗនៅក្នុងផ្លែមៀនដូចជាកាល់ស្យូម ដែក វីតាមីន B និងវីតាមីន C ជាប្រភេទសារធាតុអាហារមានប្រយោជន៍ដល់ប្រព័ន្ធសរសៃប្រសាទ ឈាម និងភាពមាំមួននៃឆ្អឹងនិងធ្មេញ ។
-សាច់មៀនមានគុណប្រយោជន៍ជួយទំនុកបំរុងឈាមធ្វើឱ្យពណ៌សំបុរមានសភាពស្រស់ថ្លាជាប្រភេទអាហារសមប្រកបចំពោះស្ដ្រីក្រោយពីសំរាលកូន ។ ក្រៅពីនេះក៏ជួយទ្រទ្រង់ដល់បេះដូងតម្រងនោមនិងជួយធ្វើឱ្យមានភាពធូរស្រាលដល់រាងកាយ ។
-ស្លឹកមៀន ប្រើសំរាប់ដាំទឹកផឹកដូចជាតែក្នុងការព្យាបាលជំងឺគ្រុនចាញ់ផ្ដាសាយ និងឫសដូងបាតបាន ។
-គ្រាប់មៀនប្រើសំរាប់ព្យាបាលអាការចុកចាប់និងជំងឺសើស្បែក ។
-រីឯផ្កាមៀនជួយឱ្យលោកអ្នកបត់ជើងតូចបានស្រួល និងបំបែកក្រួសក្នុងតម្រងនោម ។តាមរយៈគុណប្រយោជន៍របស់ផ្លែមៀននេះយើងអាចទទួលទានវាបានជាប្រចាំ ប៉ុន្ដែកុំច្រើនហួសហេតុពេក ពីព្រោះវាអាចធ្វើឱ្យលោកអ្នកមានអាការក្ដៅក្នុងបាន៕