
ស្របពេលទីផ្សារអចលនទ្រព្យកំពុងតែមានកំដៅ ធ្វើឲ្យប្រជាជន ចាប់ផ្ដើម ចូលខ្លួនប្រឡូកក្នុងវិស័យនេះដោយសង្ឃឹមថាវានឹងផ្ដល់ប្រាក់ចំនេញច្រើន ក្នុងរយៈពេលខ្លី។ ការវិនិយោគបែបនេះគឺអ្នកអាចរកផលចំនេញបាន ៣ប្រភេទជាទូទៅ ១.ទិញហើយលក់វិញក្នុងតម្លៃខ្ពស់ជាងមុន ២.ទិញសម្រាប់ជួល ៣.ទិញសម្រាប់អភិវឌ្ឍន៍ដើម្បីបង្កើនតម្លៃបន្ថែម (ធ្វើផ្ទះជួលឬអាជីវកម្មលក់ដូរ)។ការវិនិយោគលើដីតូចឬធំ គួរមើលពីសក្ដានុពលតំបន់ជុំវិញ (ផ្លូវសាលារៀន ចំនួនប្រជាជន) ឬស្ថិតក្នុងគម្រោងផែនការមេ តាមការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ដូច្នេះ តម្រូវឲ្យអ្នកវិនិយោគមានលំហូរសាច់ប្រាក់ទប់ទល់ នឹងការចំណាយប្រចាំខែហើយបើអ្នក អាចប្រើកម្ចីពីធនាគារក្នុងចំណែកណាមួយនៃដី គឺនឹងផ្ដល់ប្រយោជន៍ច្រើនជាងមុន។ក្នុងពេលបច្ចុប្បន្ននេះកំណើននៃការទិញលក់ដីឡូតិ៍កំពុងមានសន្ទស្សន៍ខ្លាំងក្លានៅក្នុងទីផ្សារជាពិសេសនៅតាមតំបន់ទីក្រុងសំខាន់ៗដែលមានកំណើនវិនិយោគច្រើនតួយ៉ាង៖តំបន់ ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម និងតំបន់ដែលត្រូវបានកំណត់ដោយរដ្ឋថាជាទីតាំងអភិវឌ្ឍន៍នៅពេលអនាគត ។
ជាក់ស្តែងគម្រោងដីឡូតិ៍គឺពិតជាបានផ្តល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋដោយហេតុថាដីគឺជាទ្រព្យដ៏ចាំបាច់មួយសម្រាប់គ្រួសារនីមួយៗហើយពួកគាត់អាចសាងសង់លំនៅដ្ឋានបានយ៉ាង សមរម្យ។ គម្រោងដីឡូតិ៍បានរីកដុះដាលខ្លាំងចាប់ពីក្នុងតំបន់ក្បែរតំបន់កណ្តាលក្រុងតំបន់ជាយក្រុងរួមទាំងតំបន់ឆ្ងាយពីទីក្រុងដែលនៅជិតតំបន់រោងចក្រឧស្សាហកម្មនិងតាមបណ្តោយផ្លូវជាតិសំខាន់ៗជាដើម។

ព្រោះហេតុនេះទើបក្រុមហ៊ុនសែនណារ៉ាដីឡូតិ៍បានពង្រឹងនិងពង្រីកការអភិវឌ្ឍន៍បន្ថែមនូវដីឡូតិ៍ដែលមានទីតាំងល្អតំបន់ជាយក្រុងមានការអភិវឌ្ឍន៍ខ្លាំងនៅផ្លូវជាតិលេខ៣យើងនេះដោយជាគោលដៅរបស់រដ្ឋក្នុងការធ្វើអោយផ្លូវជាតិលេខ៣ជាតំបន់សេដ្ឋកិច្ចពិសេសធំមួយផងដែរ។
ពត៌មានទីតាំងនិងតំលៃដីនៅផ្លូវជាតិលេខ៣
០៨៨ ៣០០២៩៩៩ /០៩៧៦៤៦៨៦៦៦ /០៩៦៥៧០០៨៨៨ /០៨៧៥០១១២២ /០៩៦២២២៤៩០៣/ ០១០៧០៤០០៦/ ០១១៧០៤០០៦ /០៩៩៤៤៤៨០០