រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ផ្លូវជាតិលេខ៣ជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣គឺមានប្រវែងជាង១៣៤គីឡូម៉ែត្រ និងគ្រោងចំណាយថវិកា២១៩.៩១១លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ វាជាផ្លូវតែមួយគត់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងការដឹកជញ្ជូនផលិតផល ជាពិសេស ការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងបម្រើដល់វិស័យទេសចរណ៍ទៅកាន់ភូមិភាគនិរតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។សម្រួលដល់ការធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤ បានមួយកម្រិតថែមទៀត » ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ គឺមានប្រវែងជាង១៣៤គីឡូម៉ែត្រ និងគ្រោងចំណាយថវិកា២១៩.៩១១លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ វាជាផ្លូវតែមួយគត់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផលិតផល ជាពិសេស ការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងបម្រើដល់វិស័យទេសចរណ៍ទៅកាន់ភូមិភាគនិរតីនៃតំបន់សមុទ្រកម្ពុជាផងដែរ ។សម្រួលដល់ការធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤ បានមួយកម្រិតថែមទៀត » ។

គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ គឺមានប្រវែងសរុប១៣៤.៨២៦គីឡូម៉ែត្រចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ប្រវែង៣០គីឡូម៉ែត្រ, ខេត្តតាកែវ ប្រវែង៣០គីឡូម៉ែត្រ និងខេត្តកំពតប្រវែង៥១គីឡូម៉ែត្រ ។

លើស​ពី​នេះ ផ្លូវជាតិ​លេខ​៣ ក៏​ជា​ចំណែក​នៃ​ច្រករបៀង​ប៉ែក​ខាងត្បូង​តាម​មាត់សមុទ្រ​នៃ​មហា​អនុ​តំបន់​មេគង្គត​ភ្ជាប់​បណ្តាញ​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​លេខ​១២៣ ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា តាម​រយៈ​ផ្លូវជាតិ​លេខ​៤៨ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំការ​លួង ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្លូវបំបែក​វាល​រេញនិង​បន្ត​ទៅ​ប្រទេស​វៀតណាម តាម​រយៈ​ផ្លូវជាតិ​លេខ​៣៣ កាត់​តាម​កំពង់ត្រាច ចេញ​ទៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាមព្រែក​ចាក (​កំពត​)-​សា​សៀរ (​ហា​ទៀង​) ដែល​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្មនិង​ទេសចរណ៍​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង ។ សក្តានុពល​ខេត្តកំពត​មក​ទល់​ពេល​នេះគឺ​កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​បើសិនជា​ការ​សាងសង់​ផ្លូវជាតិ​លេខ​៣​រួចរាល់​ទៀត​នោះគឺ​កាន់តែ​ធ្វើ​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ រឹតតែ​កើនឡើង​បន្ថែម​ទៀត​ទាំង​វិស័យ​ទេសចរណ៍និង​អចលនទ្រព្យ ។

កំពត​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ព្រោះ​មាន​ដងព្រែក​យ៉ាង​ស្រស់​ស្អាតនិង​ភ្នំ​បូកគោ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​ជាងគេ ហើយ​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​ចូល​មក​ទស្សនា​ច្រើន​ថែម​ទៀតស្រប​ពេល​យើង​មាន​ផ្លូវ​ល្បឿន​លឿន​ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត » ។បន្ទាប់​ពី​ផ្លូវជាតិ​លេខ​៣​នេះ​ធ្វើ​រួចរាល់​ហើយសក្ដានុពល​របស់​ខេត្ត​មួយ​ចំនួន​ដែល​នៅ​ជាប់​ផ្លូវ​នោះ នឹង​បន្ត​កើនឡើង ស្រប​ពេល​ខេត្ត​មួយ​ចំនួន​ក៏​មាន​រោងចក្រ​កាត់ដេរឬ​ដី​សម្រាប់​ធ្វើ​កសិកម្ម​រួច​ហើយ ។ ជាក់ស្តែង ដូច​ជា ខេត្តកំពុងស្ពឺ ស្ថិត​នៅ​ក្បែរ​រាជធានី​ភ្នំពេញសក្តានុពល​សេដ្ឋកិច្ច គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​រួម​មាន ការ​សាងសង់​រោងចក្រជាដើម ដែល​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល ។

ផ្លូវជាតិ​លេខ​៣​នេះ គឺជា​ខ្សែ​ផ្លូវ​នៃ​ប៉ូ​ល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​កម្ពុជាត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពត ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​៥​រួម​មានរាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​កំពត និង​អា​ចត​ភ្ជាប់​ទៅ​កាន់​កំពង់​ផែ​សមុទ្រ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុតាម​រយៈ​ផ្លូវជាតិ​លេខ​៤ និង​ខេត្តកោះកុង ច្រកព្រំដែន​កម្ពុជា​-​ថៃ តាម​រយៈ​ផ្លូវជាតិ​លេខ​៤និង​ផ្លូវជាតិ​លេខ​៤៨ ។បន្ទាប់​ពី​ការ​សាងសង់​រួចរាល់​ជា​ស្ថាពរ ផ្លូវជាតិ​លេខ​៣​នេះនឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផលិតផលដំណាំ​កសិផល និង​ក​សិ​-​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេសទៅ​កាន់​ទីផ្សារ​ក្នុងស្រុក ជា​ពិសេស ទៅ​កាន់​ទីផ្សារ​អន្តរជាតិ តាម​រយៈ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​យើងប្រកបដោយ​ភាព​ងាយស្រួល និង​ឆាប់រហ័ស សំដៅ​ទាញ​យក​អត្ថប្រយោជន៍​ឲ្យ​បាន​ច្រើន​លើសលប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ានតំបន់ និង​ពិភពលោក​។ ផ្លូវជាតិ​នេះ នឹង​ក្លាយជា​ផ្លូវ​មួយ​ដ៏​ទំនើប​នៅ​កម្ពុជា មាន​ភាពរឹងមាំធំ​ទូលាយ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ការ​កកស្ទះ​ចរាចរណ៍ ផងដែរ។ប្រភពfb

Previous Post Next Post