រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គ្រោះថ្នាក់ដ៏សាហាវណាស់! រថយន្តច្នៃ បុកយុវជនម្នាក់ដាច់.កស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ នៅក្រុងសិរីសោភ័ណ

 

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ រវាងរថយន្តច្នៃ បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដាច់កស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុ យ៉ាងអណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីយប់ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវតាណង ចម្ងាយប្រមាណជា ៥០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
 
ជនរងគ្រោះឈ្មោះ សួន សុខនី ភេទប្រុស រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះបានចុះទៅដល់កន្លែងកើតហេតុបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
 


Previous Post Next Post