រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ការប្រារពធ្វើបុណ្យកឋិនទាន ក្នុងព្រះពុទ្ធសាសនា ដើម្បីដង្ហែរទៅកាន់វត្តក្តីអណ្តែត កំពង់ធំ


កំពង់ធំ​ ៖ ឧបាសក ហីុ ហុន នឹងឧបាសិការ យាន អម ព្រមទាំងកូនចៅទាំងអស់ បានមានសទ្ធាជ្រះថ្លា ប្រារពធ្វើបុណ្យកឋិនទាន ដើម្បីដង្ហែរទៅកាន់វត្ត ក្តីអណ្តែត ដែលស្ថិតនៅភូមិម្នាវ ឃុំ ស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំបង់ធំ។ ពិធីបុណ្យនេះបានប្រព្រឹទទៅនៅល្ងាចថ្ងៃសៅរ៏ទី០៣ខែ១១ឆ្នាំ២០១៨ ពេលល្ងាចរៀបចំសូត្រមន្តទៅតាមបែបបទនៃព្រះពុទ្ធសាសនា នឹងមានរៀបអាហារជូនចាស់ក្មេងដែលបានទៅចូលរួមក្នុងពិធីបុណ្យនេះផងដែរ។ លុះយប់ឡើងក៏មានតន្ត្រីសមយ័គឺធុងបាស់ ចាក់ជូនបង ប្អូនកូនក្មួយរាំលេងជាការកំសាន្តក្នុងពេលរាត្រីដល់ម៉ោង១២យប់។

 

កឋិនទាន គឺជា​បុណ្យ​អ្វី​? ​កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ។​​

  បើ​ខុសពី​សម័យកាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច​ហៅថា កឋិនទានបានដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន មិន​ចំ​សម័យ មួយខែ​ចុងវស្សា​ន្ត​រដូវ​នេះ ពោលគឺ​មិនត្រូវ​ តាម​ពុទ្ធានុញ្ញាត ។​ ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត ត្រូវមាន​ភិក្ខុ ១​អង្គ​ដែរ ហើយ​ដែល​បាន​ចាំ​វស្សា អស់​៣​ខែ បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន​។


​ បព្វជិត​ក៏ដោយ គ្រហស្ថ​ក៏ដោយ អាចធ្វើ​កឋិនទាន​បាន​ដូចគ្នា​។ ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ស​ង្ឈ​ទទួល​កឋិន ហើយ​ភិក្ខុ​ធ្វើ​កឋិន​ត្ថា​រ​កិច្ច គឺ​ក្រាល​គ្រង​....​អនុមោទនា​កឋិន​នោះ ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក ក្នុងការ​ប្រើប្រាស់​បច្ច័យ​មួយចំនួន ដូចជា ត្រៃចីវរ អាហារ​ភោជន និង​លាភសក្ការៈ​ផ្សេងៗ ដែល​កើតមាន​ដល់​សង្ឃ ហើយ​ការ​សម្រាល ទុក្ខ​នេះ​ទៀតសោត ក៏បាន​តែត្រឹម​រយៈកាល ៥​ខែ និង​បាន​ចំពោះតែ​ភិក្ខុ ដែល​ចូល​បុ​រិ​មិ​កាវ​ស្សា អស់​ត្រីមាស បាន​ត្រឹមត្រូវ មិន​ដាច់​វស្សា​នោះឯង​។

​  ​
ម្យ៉ាងទៀត ការធ្វើ​កឋិន លោក​សំដៅ​យកតែ​ចីវរ​បច្ច័យ គឺ​អ្នកធ្វើ​កឋិន មាន​សំពត់​ត្រឹមតែ​អាចធ្វើ​ស្បង់​មួយ ក៏​អាចធ្វើ​កឋិន​បានដែរ ព្រោះ​លោក​ទទួល​ក្រាលកឋិន ក្នុងចំណោម​ត្រៃចីវរ (​ស្បង់​១ ចីវរ​១ សង្ឃាដី​១) គឺ​ក្រាល​បានតែ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅថា ខូច​កឋិន ឬ កឋិន​ត្ថា​រ​វិបត្តិ​។




 ប៉ុន្តែ​ការដែល​អ្នកមាន​សទ្ធា ជា​អ្នកមាន​ធូរធារ ស្តុកស្តម្ភ អាច​នាំ​សម្ភារៈ​ច្រើនៗ ដូចជា ចីវរ​១ ត្រៃ​២ ឬ ៣​ត្រៃ ឬក៏​លើស​ទៅទៀត ក៏​អាច​ទាំង​សេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យ​កាន់តែ​សម្បូរបែប​ច្រើនៗ​ទៅទៀត ក៏​រឹតតែ​ប្រសើរ​វិសេស គឺ​បាន​ផល្លានិសង្ស​ដល់​អ្នកធ្វើ​កឋិន កាន់តែច្រើន​លើសលប់ តាម​សម្ភារៈ​បរិក្ខារ គឺ​អានិសង្ស​លាភ ឬ បរិវារ​កឋិន​នោះឯង​។​

ដោយលោក ជា ឡុង















Previous Post Next Post