រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាចោរជើងល្អ!! ឆក់ទូរស័ព្ទដៃបានសម្រេច រត់គេចខ្លួន តែត្រុវ ប្រជាពលរដ្ឋដេញចាប់បាន២នាក់


ភ្នំពេញ៖ ចោររូបស្រស់ជាជនសង្ស័យ២នាក់ បានជិះម៉ូតូឆក់ទូរស័ព្ទដៃ Iphone7 បានសម្រេចពីបុរសម្នាក់ ព្យាយាមជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ទូរស័ព្ទ ស្រែកថាចោរៗ ផ្អើលអ្នកដំណើរតាមផ្លូវ ជួយដេញតាមស្ទាក់ចាប់បានប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

ជនសង្ស័យ ទី១ ឈ្មោះ តាន់ ឡុងដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រាំងអង្ក្រងទី២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ ឈ្មោះ ប៉ែន ជ័យសុភា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM/5615 ជាមធ្យោបាយធ្វើសកម្មភាព ។

ជនរងគ្រោះ ឈ្មោះ សាយ សុីណាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះជួល នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូ ចេញពីធ្វើការងារ ឆ្ពោះទៅផ្ទះជួល ដល់ចំណុចខាងលើ គាប់ជួន អ្នករួមការងារទូរស័ព្ទចូលមក ទើបទាញទូរស័ព្ទ មកទទួល កំពុងនិយាយ ស្រាប់តែជនសង្ស័យ ជិះតាមពីក្រោយឆក់យកទៅបាត់។


Previous Post Next Post