រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

តោះអានព័ត៌មានពី ក្រសួងពាណិជ្ជកម្ម បកស្រាយពីការឡើងថ្លៃប្រេងនៅប្រទេសកម្ពុជា

Loading...

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៨ មានខ្លឹមសារថា ថ្មីៗនេះតម្លៃប្រេងឥន្ទនៈលក់រាយនៅលើទីផ្សាអន្តរជាតិមានការកើនឡើងគួរអោយ​កត់សម្គាល់ ទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខដាក់គ្នា រវាងប្រទេស​លោ​ក​ខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលប្រការនេះបានជះឥទ្ធិពល ដល់ប្រទេស​កម្ពុ​ជា ជាប្រ​ទេសដែលនាំចូលប្រេងឥន្ទនៈពីទីផ្សារអន្តរជាតិ ដូចប្រទេសដទៃទៀតដែរ។


 សេចក្តីជូនដំណឹងដដែលបានបង្ហាញដែរថា គិតចាប់ពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៨ តម្លៃប្រេងក្នុង១បារ៉ែល ចំណុះ ១៥៩លីត្រ មិនទាន់គិតពន្ធ បានឡើងថ្លៃ៨៦,៩៨ដុល្លារសហរដ្ឋអាមេរិក ដល់​៨៩,៥២ដុល្លារ និងប្រមាស៊ូតក្នុងលក្ខខណ្ឌដូចគ្នា​ថ្លៃ៩២,១៧ដុល្លារ ឡើងដល់៩៦,៦៨ដុល្លារ។ ក្រសួងក៏បានបញ្ជាក់ថា​តម្លៃប្រេងនេះ និងបញ្ចុះចំនួន៤សេនដុល្លារ រឺស្មើនឹង១៦០រៀលក្នុង១លីត្រតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល​ ដើម្បីសម្រួលការប្រើប្រាស់ដល់ប្រជាពលរដ្ឋ។


 ក្រសួងពាណិជ្ជកម្មតែងតែបានជំរាបជូនប្រជាពលរដ្ឋថា​ក្រសួង មិនមែនជាអ្នកកំណត់ថ្លៃប្រេងលក់រាយនៅកម្ពុជាទេ គឺគ្រាន់តែមានភារកិច្ចពិនិត្យការឡើងចុះតម្លៃប្រេងពិភពលោក មកគណនាតាមប្រកាសអន្តរក្រសួង ស្តីពីការកំណត់រូ​បមន្តសម្រាប់ កែសម្រួលថ្លៃលក់រាយប្រេងនៅកម្ពុជាតែប៉ុណ្ណោះ។ សូមរំលឹកថាតម្លៃប្រេងតាមសេចក្តីប្រការបស់ក្រសួងលក់រាយពីថ្ងៃ១៦​ដល់៣០កញ្ញា ឆ្នាំ២០១៨ ចំពោះសាំងធម្មតា ១លីត្រ ថ្លៃ៤១៥០រៀល ឯមាស៊ូត៤០០០រៀល។






Previous Post Next Post