រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីមនុស្សវិកលចរិក​​ មិនស្គាល់អត្តសញ្ញាណ គាំងបេះដូង​​​ដេកស្លាប់


កំពង់ធំ៖ ករណីមនុស្សវិកលចរិក​​ មិនស្គាល់អត្តសញ្ញាណ គាំងបេះដូង​​​ដេកស្លាប់ នៅគន្លុកជាប់ផ្លូវជាតិលេខ6A ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក​​​ ខេត្តកំពង់ធំ កាលពីថ្ងៃទី 01/10/2018 ម៉ោង​ 6និង20 នាទី ។

អំពីអង្គហេតុ កាលពីថ្ងៃទី 30/09/2018 វេលាម៉ោ16 ជាង​​​​​ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ បានដើរលើចិញ្ចើមផ្លូវជាតិ លេខ6A ត្រង់ចំនុច​មុខហាងលក់កាហ្វេឈ្មោះ​​ ចុង​​ ស្រេង ភូមិស្វាយកាល់​​ ឃុំកកោះ ដើរទៅ​​ ដើរមកច្រើនលើក​​ ដោយមានកាន់ដំបងឈើមូលមួយប្រវែងប្រហែល មួយម៉ែតកន្លះ បានដើរបណ្តើរវាយក្បាលខ្លួនឯងបណ្តើរ​​​ និងស្រែកបណ្តើរថា ម៉ែអើយជួយផង។

សាក្សីឈ្មោះ​​អៀត លីម​​ ភេទប្រុស និងឈ្មោះប៊ុន គ្រី ភេទប្រុសបានឃើញផ្ទាល់ភ្នែកថាមានស្នាមពកជាំខ្មៅនៅលើថ្ងាស់ខាងមុខទៀតផង។ ​​​​​ លុះដល់វេលាម៉ោង 6និង20នាទី ថ្ងៃទី 01/10/2028 ក៏មានប្រជាពលរដ្ឋឈ្មោះសោម សាវ៉ាត ភេទប្រុស ដែលនៅផ្ទះក្បែនោះ​ បានប្រទះឃើញ សាកសពដេកស្លាប់ដោយផ្កាប់មុខនៅក្នុងគន្លុកជាប់ផ្លូវជាតិក្បែរផ្ទះរបស់ខ្លួន។

បើតាមការស្រាវជ្រាវស៊ើបអង្កេតរបស់ផ្នែកជំនាញ​ ពិនិត្យ និងវិភាគទីកន្លែងកើតហេតុស្រុកសន្ទុក ដែលបានពិនិត្យលើរាងកាយរបស់សាកសព យើងសន្និដ្ឋានបានថា: សាកសពជនវិកលចរិកមិនស្គាល់អត្តសញ្ញាណពិតជាបានស្លាប់ដោយ កាំង៊ បេះដូង​​ពិតប្រាកដមែន​​ ពុំមានពាក់ព័ន្ឋនិងអំពើឃាតកម្មឡើយ។

ដោយ អធិការរង វ/ទោ ម៉ៅ​​ ចាន់ធី







Previous Post Next Post