រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កំលាំងប៉ូលិសចាប់គ្មានថ្ងៃសម្រាក នៅតែមានម៉ូតូបើកបរល្មើសច្បាប់

ភ្នំពេញៈ រឿងចាប់យានជំនិះបើកបរសញ្ច្រាសផ្លូវ ក្បែរភូមិគ្រឹះនាយករដ្ឋមន្រ្តី (ម្ដុំវិមានឯករាជ្យ) ប៉ូលិសចាប់រាល់តែថ្ងៃ រកពេលឈប់សម្រាក​គ្មាន ប៉ុន្តែនៅមានអ្នកប្រើប្រាស់យានជំនិះមួយចំនួនតូច បន្តមិនចូលរួមគោរពច្បាប់ចរាចរណ៍ដដែល​។

Loading...

 ជាក់ស្ដែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយ​ធ្វើការឃាត់ម៉ូតូបាន​ចំនួន២ គ្រឿង។


 បច្ចុប្បន្នម៉ូតូទាំង២គ្រឿងនោះ ត្រូវបានប​ញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធីរួចរាល់ហើយ។

Previous Post Next Post