រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បញ្ជូនខ្លួនជនសង្ស័យ១១នាក់ ពាក់ពន្ធ័សំណុំរឿង៤ករណីផ្សេងគ្នាទៅតុលាការ


ភ្នំពេញៈ បញ្ជូនខ្លួនជនសង្ស័យ១១នាក់ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញលើសុំនុំរឿង០៤ករណីផ្សេងគ្នាក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៤ តុលា ២០១៨នេះ។


 សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន០៤ ករណីផ្សេងគ្នាដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។ទី២/ប្រើហឹង្សាដាក់គ្នាទៅវិញទៅមកមួយករណី។ទី៣/ឆក់ទូរស័ព្ទដៃ មួយករណី។ទី៤/លួចទ្រព្យសម្បត្តិមួយករណី។


 សមត្ថកិច្ចបន្តថាជនសង្ស័យទាំង១១នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។ អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងផងដែរ។




Previous Post Next Post