រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបបានជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនគរបាលខណ្ឌដង្កោ បានសហការជាមួយនគរបាលប៉ុស្តិ៍ជើងឯក ចុះបង្ក្រាបករណីជួញដូរថ្នាំញៀនដែលខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងថ្នាំញៀន៦កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។


 ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខសិ្ថតនៅ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទិត្យ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសិ្ថតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


 ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់តូច, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដែកសម្រាប់ចូកថ្នាំញៀនចំនួន០១ ដែលជនសង្ស័យបានដាក់លើគ្រែ ក្រោមអង្រឹងដេកទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង។



Previous Post Next Post