រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប៉ូលិសវាយខ្នោះ ស្រ្តី​ម្នាក់ដែលកំពុងឈរលក់ថ្នាំញៀនលើដងផ្លូវរទេះភ្លើង


ភ្នំពេញៈ កំពុងឈរចែកចាយថ្នាំញៀន ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្រ្តី​សង្ស័យឈ្មោះ ស៊ា មុំ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

មុនកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះក៏ឃើញស្រ្តី​សង្ស័យ កំពុងឈរលើផ្លូវរថភ្លើង ដោយមានការសង្ស័យ ក៏ធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀនចំនួន៣កញ្ចប់ (២កញ្ចប់តូច និង១កញ្ចប់ធំ) និងសម្ភារវេចខ្ចប់ថ្នាំញៀនចំនួន ហើយ​ក៏​ធ្វើការឃាត់ខ្លួនតែម្តង។



Previous Post Next Post