រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្រវឹងស្រាជិះម៉ូតូបុកបង្គោលថ្ម ដួលបោកក្បាលរងរបួសធ្ងន់ ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ក៏ផុតដង្ហើមស្លាប់


ស្វាយរៀង៖ ជិះម៉ូតូ ក្នុងល្បឿនលឿន ហើយទំនងជាស្រវឹងស្រាខ្លាំង ក៏ជ្រុលទៅបុកនឹងបង្គោលចាក់បេតុងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវចូលរបងវត្តត្នោត ប៉ែកខាងកើត ស្ថិតក្នុងភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ ។

 ជនរងគ្រោះឈ្មោះ ផាក និមល អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិតែងម៉ៅ ឃុំចន្រ្ទា ស្រុកចន្រ្ទា ជិះម៉ូតូកញ្ចាស់មួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ខូចខាតយ៉ាងដំណំ ។ តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿង ធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនលឿន។

 ជិះម៉ូតូលឿនខ្លាំង ដោយសាជាតិស្រវឹង ស្រាប់តែមកដល់នៅចំណុចផ្លូវចូលរបងវត្តត្នោត ប៉ែកខាងកើត ក៏បុកនឹងបង្គោលចាក់បេតុងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារមកមើល និងបញ្ជូនមកមណ្ឌលសុខភាពត្នោត ។ ប៉ុន្តែសភាពរបួសធ្ងន់ធ្ងរពេក ក៍បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជីភូ ។



Previous Post Next Post