រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បើកបរមិនប្រុងប្រយត្ន័ ទៅបុកគូថរថយន្តធុនយក្សក្រុមហ៊ុនដឹកប្រេងតេលា ហើយក៏ជ្រុលទៅបុករថយន្តធុនតូចមួយគ្រឿងទៀត


ពោធិ៍សាត់៖ បើកបរខ្វះការប្រុងប្រយ័ត្នបង្ករជាគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្ករដោយរថយន្តធុនធំមួយគ្រឿងម៉ាកហុីណូពណ៍ក្រហមពាក់ផ្លាកលេខតាកែវ3A2410បើកមកប៉ះកន្ទុយរថយន្តធុនធំដូចគ្នាពណ៍សពាក់ផ្លាកលេខភ្នំពេញ3B8232របស់ក្រុមហ៑ុនដឹកប្រេងតេលារួចជ្រុលចង្កូតទៅបុករថយន្តធុនតូចម៉ាកត្រៃតុនពណ៍សពាក់ផ្លាកលេខរដ្ឋ61-80034បណ្តាលឱ្យរថយន្តទាំងបីគ្រឿងរងការខូចខាតតិចនិងច្រើនប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ៥ចន្លោះគីឡូម៉ែត្រលេខ២០១_២០២ស្ថិតក្នុងភូមិឃុំត្រពាំងជង ស្រុក បាកាន ខេត្តពោធិ៍សាត់។ លោក នាង វុធ អធិការនគរបាលស្រុកបាកាន ប្រាប់ឱ្យដឹងថា រថយន្តទាំងបីគ្រឿងខាងលើសុទ្ធតែខូចខាតដូចគ្នាគ្រាន់តែតិចនិងច្រើនប៉ុន្តែសំណាងល្អដែរគ្មានអ្នករងរបួស។

 លោកថានៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុមហ៑ុនដឹកប្រេងតេលាបើកបរក្នុងទិសដៅពីកើតទៅលិចហើយរថយន្តម៉ាកត្រៃតុនបើកមកតាមក្រោយស្របទិសគ្នាមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តម៉ាកហុីណូបើកបញ្រ្ជាសទិសគ្នាពីលិចមកកើតមិនដឹងជាយ៉ាងម៉េចវេចង្កូតមកប៉ះកន្ទុយរថយន្តហុីណូរួចជ្រុលចង្កូតទៅបុករថយន្តម៉ាកត្រៃតុនបន្តទៀតបណ្តាលឱ្យរថយន្តទាំងបីគ្រឿងខូចខាតដូចគ្នាគ្រាន់តែតិចនិងច្រើនប៉ុន្តែលោកថាសំណាងហើយនៅពេលកើតហេតុមិនសូវមានអ្នកធ្វើដំណើរមមាញឹក។





Previous Post Next Post