Tuesday, September 25, 2018
ស្ត្រីម្នាក់ បានសម្រាលកូនតាមផ្លូវ ពេលប្តីដឹកទៅមណ្ឌលសុខភាព
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
កំពង់ធំៈ ស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវ ខណៈស្វាមីរបស់គាត់ កំពុងឌុបម៉ូតូទៅមណ្ឌលសុខភាព ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ កាលពីវេលាម៉ោង១០នឹង៥០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
ស្ត្រីសម្រាលកូននៅតាមផ្លូវខាងលើនេះ ឈ្មោះ អ៊ុ ផាន ប្ដីឈ្មោះ ភូមិ ផន រស់នៅភូមិជាំស្វាយ ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីថា ឈឺពោះ ពេលនោះប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ចំណុចអូរពកសាមគ្គី ឃុំមានរឹទ្ធិ ដោយសារតែផ្លូវពិបាកពេក ខ្លាចដួល ក៏បានឲ្យប្រពន្ធចុះដើរ លុះដើរបានមួយសន្ទុះ ក៏ឈឺពោះឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ទាំងដល់មណ្ឌលសុខភាពស្រុកសណ្ដាន់ផង។
ប្រភព័ត៌មាន បានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះ ក្នុងពេលមានហេតុការណ៍នេះភ្លាម លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ បានទទួលព័ត៌មាន ក៏បានបញ្ជាឲ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ យករថយន្តពេទ្យស្រុក ដើម្បីជួយសង្គ្រោះ លុះរថយន្តពេទ្យមកដល់ ក៏នាំគ្នាជួយឡើកដាក់លើររថយន្តយកទៅមណ្ឌលសុខភាពស្រុកសណ្ដាន់ភ្លាមៗតែម្ដង។
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136