រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កំលាំងសមត្ថកិច្ច ចាប់ម៉ូតូអត់កញ្ចក់ ឆែកឃើញថ្នាំញៀនចាប់វាយខ្នោះបានម្នាក់ ម្នាក់ទៀតដឹងខ្លួនដាក់មេប្រូច


ក្រចេះ ៖ យុវជនម្នាក់ ត្រូវកំលាំងប៉ូលិសក្របួចជាប់ ខណៈ​បក្ខពួកម្នាក់ទៀត រត់បាត់ស្រមោល ពេលជិះម៉ូតូតាមផ្លូវអត់កញ្ចក់​ ប៉ូលិសហៅឲ្យឈប់ ឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។ ករណីនេះ ឃាត់ខ្លួនកាលពីវេលាម៉ោង៩នឹង១០នាទីព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិដីថ្មី ឃុំដីថ្មី ស្រុកឆ្លូង ខេត្តក្រចេះ។

 ជនសង្ស័យឈ្មោះ អានយុ ណាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិជង្រុក សង្កាត់ក្រចេះ ក្រុងក្រចេះ។ វត្ថុតាងឃាត់បានមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន២កញ្ចប់ ម៉ូតូម៉ាកហុងដាពណ៌ខ្មៅមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុកឆ្លូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។




Previous Post Next Post